ខ្សែការពារ Danilo របស់ Juventus បានសួរអតីតមិត្តរួមក្រុម Cristiano Ronaldo ថាតើគាត់នឹងចម្លងស្ទីលថ្មីរបស់គាត់ដែរឬទេ បន្ទាប់ពីខ្សែប្រយុទ្ធ Manchester United បានសរសើររូបគាត់នៅលើបណ្តាញ Instagram ។
Danilo បានបង្ហោះរូបភាពខ្លួនឯងកំពុងអានសៀវភៅ ខណៈពេលបានតុបតែងខ្លួនថ្មីដែលមានពុកចង្ការ។ ខ្សែការពាររូបនេះបានទទួលការបញ្ចេញមត្តិជាច្រើនលើការបង្ហោះរូបភាពរបស់គាត់ រួមទាំងពី Cristiano Ronaldo ផងដែរ។
តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់វ័យ ៣៦ឆ្នាំបានបញ្ចេញមតិថា៖ «អ្នកគឺសង្ហាជាមួយនឹងពុកចង្ការ»។ ឆ្លើយតបទៅនឹងការបញ្ចេញមត្តិរបស់ Ronaldo កីឡាករ Danilo បាននិយាយថា៖ «តើអ្នកនឹងចម្លងវាទេ?»
រំលឹកឡើងវិញដែរថា Danilo លេងដំបូងជាមួយ Cristiano Ronaldo នៅ Real Madrid ជាកន្លែងដែលអ្នកទាំងពីរជាមិត្តរួមក្រុមអស់រយៈពេលពីររដូវកាល។ កីឡាករវ័យ ៣០ ឆ្នាំរូបនេះបានជួបអ្នកឈ្នះ Ballon d’Or ប្រាំសម័យម្តងទៀតនៅពេលដែលគាត់បានចូលរួមជាមួយ Juventus ពី Manchester City នៅរដូវក្តៅឆ្នាំ ២០១៩៕