Paris Saint-Germain កំពុងសម្លឹងមើលកីឡាករ Kingsley Coman ជាអ្នកជំនួសតំណែង Kylian Mbappe នៅរដូវក្តៅក្រោយ។ ខ្សែប្រយុទ្ធរបស់ក្លឹប Bayern Munich បានបើកចំហចំពោះគំនិតសម្រាប់ការចូលរួមជាមួយក្រុម PSG នេះបើយោងតាមការចុះផ្សាយរបស់ Fussball Transfers របស់អាល្លឺម៉ង់។
Kylian Mbappe មានទម្រង់លេងល្អសម្រាប់ក្រុមរបស់លោក Mauricio Pochettino នៅរដូវកាលនេះ។ កីឡាករអន្តរជាតិបារាំងរូបនេះស៊ុតបញ្ចូលទីបាន ១៣ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ១៤ ដងពីការបង្ហាញខ្លួន ២៣ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ PSG មកទល់ពេលនេះ។
ទោះជាយ៉ាងណាក៏ដោយ Kylian Mbappe អាចនឹងត្រូវចាកចេញពីក្លឹប Ligue 1 ឆាប់ៗនេះ។ អតីតតារារបស់ AS Monaco ស្ថិតក្នុងរយៈពេលប្រាំពីរខែចុងក្រោយនៃកិច្ចសន្យារបស់គាត់ជាមួយ PSG ហើយមិនបានបង្ហាញសញ្ញានៃការចុះហត្ថលេខាលើកិច្ចសន្យាថ្មីទេ។
ក្រុមអ្នកមានរបស់បារាំង កំពុងសម្លឹងមើលខ្សែប្រយុទ្ធរបស់ក្រុម Bayern Munich កីឡាករ Kingsley Coman ជាអ្នកជំនួស Kylian Mbappe ។ យោងតាមរបាយការណ៍កីឡាករវ័យ ២៥ឆ្នាំរូបនេះក៏បានបើកចំហរក្នុងការផ្លាស់ទៅ PSG ផងដែរ។
Kingsley Coman បាននៅក្លឹប Bayern Munich តាំងពីឆ្នាំ ២០១៥។ កីឡាករសញ្ជាតិបារាំងរូបនេះ អាចនឹងចាកចេញពីកីឡដ្ឋាន Allianz Arena ក្នុងពេលឆាប់ៗនេះ ដោយកិច្ចសន្យារបស់គាត់ជាមួយក្លឹប Bavarians នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២៣។
Bayern Munich បានជួបការលំបាកក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយ Kingsley Coman លើកិច្ចព្រមព្រៀងថ្មី ហើយអាចត្រូវបានបង្ខំឱ្យលក់គាត់នៅរដូវក្តៅ។ ទោះយ៉ាងណាក៏ដោយ PSG មិនទាន់បើកការពិភាក្សាជាមួយ Kingsley Coman ជុំវិញការផ្ទេរដ៏មានសក្តានុពលមួយឡើយ៕