ភ្នំពេញ៖ កាលពីវេលាម៉ោងប្រមាណ ១រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ មានករណីជនសង្ស័យមួយក្រុមជិតម៉ូតូជិត ១០គ្រឿង ដេកវាយយុវជន ២នាក់ និងព្យាយាមកាប់យកស្លាកលេខម៉ូតូ ប៉ុន្តែមិនបានសម្រេចព្រោះមានកម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ នៅចំនុច មុខដេប៉ូប្រេងឥន្ធនៈសូគីម៉ិច តាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយកើតហេតុសមត្ថកិច្ចបាននាំជនរងគ្រោះទាំង ២នាក់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា៕