Real Madrid និង Man Utd ប្រជែង​គ្នា​យក​ខ្សែបំរើ​ម្នាក់​នេះ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Naija នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា Real Madrid បាន​បញ្ជាក់​អំពី​មុខ​ស​ញ្ជា​កីឡាករ​របស់ Leicester City គឺ Wilfred Ndidi ជា​គោលដៅ​។

ក្លឹ​ប​បាន​សម្លឹង​ឃើញ​កីឡាករ​វ័យ ២៥​ឆ្នាំ​នេះ ថា​អាច​ជា​អ្នក​មក​ជំនួស​កន្លែង​កីឡាករ Casemiro ក្នុង​តំបន់​កណ្តាល​។

គួរ​បញ្ជាក់​ថា Ndidi នៅ​សល់​កុងត្រា​ជាមួយ Leicester ដល់​ឆ្នាំ​២០២៤​។ ក្នុង​នោះ​គាត់​ក៏​មាន​ព័ត៌មាន​ក្នុង​ការ​ផ្ទេរ​ទៅ​កាន់ Manchester United ដែរ​៕