បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Sun បានអោយដឹងថាក្លឹប Chelsea បានសម្លឹងឃើញខ្សែការពាររបស់ក្លឹប Torino គឺកីឡាករ Gleison Bremer។
គួរបញ្ជាក់ថា Antonio Rudiger, Andreas Christensen, Thiago Silva និង Cesar Azpilicueta គឺនៅសល់តែរយៈពេល ៦ខែប៉ុណ្ណោះនឹងអស់កុងត្រាហើយ។ ដូច្នេះក្លឹបតោខៀវ គឺមានពេលខ្លីណាស់ក្នុងការស្វែងរកខ្សែការពារមកជំនួស ប្រសិនជាពួកគាត់មិនព្រមបន្តកុងត្រាថ្មី។
ក្នុងនោះ Bremer គឺជាកីឡាករម្នាក់ដែលជាជម្រើសក្នុងការយកមកជំនួស ហើយខាងក្លឹប Torino ក៏រងចាំមើលនៅសំណើររបស់ក្លឹប Chelsea នាខាងមករាផងដែរ៕