ថៃ៖ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ មានករណីដំរីចុះប្រេងជាន់ម្ចាស់ខ្លួនឯងស្លាប់នៅចំណុចហ៊ួយក្លាង ស្ថិតក្នុងភូមិ៧ ឃុំកាទូន ស្រុកភីពូន ខេត្តនគរស៊ីថាំម៉ារ៉ាត ប្រទេសថៃ។
បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថាម្ចាស់ដំរីមានឈ្មោះ ម៉ានិត ភេទប្រុស អាយុ៤៣ឆ្នាំ ជាអ្នករស់នៅខេត្ត សុរ៉ាតថានី ចំណែកឯដំរីខាងលើមានឈ្មោះ ចាំបូរ អាយុ២៥ឆ្នាំ។
ប្រភពដដែរបន្តថានៅម៉ោងកើតហេតុខាងលើម្ចាស់បាននាំដំរីទៅអូសដើមកៅស៊ូដូចធម្មតា សម្រាប់រំពេជនោះដំរីចុះប្រេងហើយបានជាន់ម្ចាស់របស់វាស្លាប់យ៉ាងអាណោចអាធម៌ ដោយបែកសាច់ជាដុំៗ។ ចំណែកដំរីត្រូវបាន កម្លាំងអភិរក្សសត្វព្រៃបាញ់ថ្នាំសន្លប់ និងយកទៅរក្សាទុក ដើម្បីអោយវារម្ងាប់ការចុះប្រេង៕