បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Marca កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថា មានតែក្លឹបធំចំនួន៤ កំពុងធ្វើការប្រកួតប្រជែងគ្នាក្នុងការចង់បានកីឡាករ Erling Haaland របស់ Borussia Dortmund។
ក្នុងនោះដែរ រួមមាន Real Madrid, Manchester City, Bayern Munich និង Barcelona ដែលកំពុងនាំមុខក្នុងការចុះកុងត្រាយកតារាឆ្នើមរូបនេះ។ ខណៈពេលដែល Chelsea និង PSG នៅតាមពីក្រោយគេប៉ុណ្ណោះ៕