Vinicius Jr ឈ្នះ​ពានរង្វាន់​របស់ LaLiga Santander

0

ទីបំផុត​ខ្សែប្រយុទ្ធ​កំពុង​ឡើង​កូដ​របស់​ក្លឹ​ប​យក្ស​អេ​ស្ប៉ា​ញ Vinicius Junior បាន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំខែ​វិច្ឆិកា នៃ​ក្រប​ខណ្ឌ​កំពូល​របស់​ប្រទេស​អេ​ស្ប៉ា​ញ La Liga ដែល​ផ្ដល់​ដោយ La Liga Santader ។

ជា​ការ​ពិត​ណាស់ Vinicius ធ្វើ​បាន​ល្អ​ខ្លាំង នៅ​រដូវ​កាល​ថ្មី​នេះ ទាំង​នៅ​ក្នុង​ក្រប​ខណ្ឌ La Liga និង​នៅ Champions League​។

ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូប​នេះ រកបាន​១២​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​បាន ៧​លើក ពី​ការ​ប្រកួត​ទាំងអស់ ក្នុង​រដូវ​កាល​២០២១/២០២២​នេះ ដោយ​ក្នុង​នោះ​នៅ​ក្រប​ខណ្ឌ La Liga គេ​រកបាន​១០​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​បាន ២​លើក តាម​ពីក្រោយ​មិត្ដ​រួម​ក្រុម គឺ​ខ្សែប្រយុទ្ធ Karim Benzema ដែល​រក​១២​គ្រាប់ និង​បញ្ជូន​បាល់​បាន ៧​លើក​៕