ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ មានការភ្ញាក់ផ្អើលមួយកើតឡើងក្រោយបុរសម្នាក់បើកម៉ូតូកង់បីទាំងស្រវឹង ទៅបុករថយន្ត Lexus RX 400h របស់គេ ដែលចតមុខផ្ទះ បណ្តាលអោយបែកស្តុប នឹងខូចកាងឡាន ផ្លូវ ៦០៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានៅភ្នំពេញ។
បើយោងតាមប្រភពីម្ចាស់រថយន្តបានអោយដឹងថាក្រោយបង្កគ្រោះថ្នាក់ហើយ បុរសដែលបើកកងបីនោះបានបោះពាក្យសំដីសុទ្ធតែទ្បាននិងតំលៃប៉ុន្មាន? យ៉ាងច្រើន2-3ម៉ឺនដុល្លារហើយ កាងទ្បាននិងកាងចិន ស្តុបទ្បានស្តុបអាយស្តុបតៃវ៉ាន់។ ក្រោយលើយ៉ាងនេះម្ចាស់រថយន្ត ខឹង ក៏បានទារសំណង១០០០ដុល្លារ ដោយសារអត់លុយសងក៏បានខលហៅបងប្អូននិងម្ដាយ ឲ្យមកជួយអង្វរម្ចាស់រថយន្តសុំសងត្រឹម៣០០ដុល្លារ។ ចុងក្រោយសម្រប់សម្រួលគ្នាត្រឹមតម្លៃ ៣៥០ដុល្លារ។ រថយន្តខាងលើពាក់ស្លាកលេខភ្នំពេញ ២AA-៧០៣៩ ចំណែកកង់បីមានស្លាកលេខ ១HU-៥៤៨៦៕