ទីបំផុតក្របខ័ណ្ឌ Premier League បានធ្វើការប្រកាសពីអ្នកដែលឈ្នះពានរង្វាន់ប្រចាំខែវិច្ឆិកា ដោយខ្សែការពាររបស់ក្រុម Liverpool កីឡាករ Trent Alexander-Arnold ត្រូវបានដាក់ឈ្មោះថាជាកីឡាករល្អបំផុត។
ជាមួយគ្នានោះ គ្រូបង្វឹកក្រុមរបស់ក្រុម Manchester City លោក Pep Guardiola ក៏ត្រូវបានតែងតាំងជាគ្រូបង្វឹកល្អបំផុតនៅក្នុងក្របខ័ណ្ឌ Premier League ប្រចាំខែវិច្ឆិកាផងដែរ ។
ជាការពិតណាស់ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានដឹកនាំក្រុមមេឃខៀវ ឱ្យទទួលបានជ័យជម្នះ ក្នុងលីគចំនួន ៣ លើក ក្នុងចំណោម ៣ ប្រកួតក្នុងខែមុន ហើយត្រូវបានគេបោះឆ្នោតជាអ្នកឈ្នះ ជាមួយនឹងការនាំមុខទៅលើបេក្ខភាពសំខាន់ៗផ្សេងទៀត ដូចជាលោក Jurgen Klopp និង Steven Gerrard ។
គួររំលឹកថា ចាប់តាំងពីផ្លាស់មកកាន់ទឹកដីអង់គ្លេសក្នុងឆ្នាំ ២០១៦ លោក Guardiola បានឈ្នះពានរង្វាន់ជាអ្នកចាត់ការក្រុមល្អបំផុតប្រចាំខែចំនួន ១០ លើករួចមកហើយ ដែលជាចំនួនសរុបច្រើនជាងគេទីបី ក្នុងចំណោមគ្រូបង្វឹកទាំងអស់ រួមជាមួយលោក David Moyes របស់ក្រុម West Ham ៕