តារាឆ្នើម Cristiano Ronaldo របស់ក្លឹបបិសាចក្រហម Manchester United បានចូលទៅក្នុងបណ្តាញសង្គម Instagram ដើម្បីចែករំលែករូបភាពរបស់គាត់ស្លៀកខោខ្លីហែលទឹក និងបង្ហាញក្បាលពោះដែលមានសាច់ដុំ ៦កង់នៅអាយុ ៣៦ ឆ្នាំ។
មានអ្នកគាំទ្រជាងបីលាននាក់បានចុច “Like” រូបភាពភាពរបស់គាត់ក្នុងរយៈពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ ដោយសមាជិកគ្រួសារ និងមិត្តភ័ក្តិរបស់គាត់បានបញ្ចេញមតិយោបល់ផ្ទាល់ខ្លួនរបស់ពួកគេលើរូបថតនោះ ដែលឥឡូវនេះមានចំនួនអ្នកចុច “Like” ជាង ១០ លានរួចទៅហើយ។
រំលឹកឡើងវិញដែរថា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះបានស៊ុតបញ្ចូលទីបាន ១២ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីចំនួន ២ ដងក្នុងការបង្ហាញខ្លួនចំនួន ១៨ ប្រកួតបន្ទាប់ពីការវិលត្រឡប់របស់គាត់ទៅកាន់ក្រុមបិសាចក្រហមកាលពីរដូវក្តៅមុន បន្ទាប់ពីបានចែកផ្លូវជាមួយ Juventus ៕