PSG ត្រៀម​ដាក់​ឲ្យ​កីឡាករ ៦ នាក់​ចាកចេញ​នៅ​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមករា

0

ក្លិប Paris Saint-Germain បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​អនុញ្ញាត​ឱ្យ​កីឡាករ​ចំនួន ៦ នាក់​ចាកចេញ​ក្នុងអំឡុងពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមករា​ខាង​មុខ​នេះ​។

ក្រុម​របស់​លោក Mauricio Pochettino បាន​នាំមុខ ១១ ពិន្ទុ​នៅ​លើ​កំពូល​តារាង Ligue 1 ប៉ុន្តែ​អតីត​គ្រូបង្វឹក​របស់ Spurs កំពុង​តែ​តស៊ូ​ដើម្បី​រក្សា​ក្រុម ជាមួយនឹង​កីឡាករ​ជា​ច្រើន​ដែល​មិន​សប្បាយចិត្ត​។

យោង​តាម L’Equipe រាយការណ៍​ថា មាន​កីឡាករ​រហូត​ដល់​ប្រាំមួយ​នាក់​អាច​ចាកចេញ ដោយ​មាន​ទាំង​អតីត​ប្រធាន​ក្រុម Arsenal កីឡាករ Layvin Kurzawa និង​អ្នក​ផ្សេង​ៗ​ទៀត​៕