Martin Keown ប្រាប់ Mikel Arteta ឲ្យ​ដាក់​ម្នាក់​នេះ​ចូល​លេង ពេល​ប្រកួត​ទល់​នឹង Southampton

0

អតីត​តារ​ឆ្នើម​របស់​ក្រុម​កាំភ្លើង​ធំ​លោក Martin Keown ជឿជាក់​ថា Mikel Arteta គួរតែ​ដាក់ Pierre-Emerick Aubameyang ក្នុង​ជម្រើស​ដំបូង​ពេល​ប៉ះ​ជាមួយ Southampton និង​ដាក់ Martin Odegaard ទៅ​បម្រុង​។

Arsenal អាច​មានការ​លំបាក​មួយ​ផ្សេង​ទៀត ជា​ពិសេស​ជាមួយនឹង​ការ​ប្រកួត​នៅ​ទីក្រុង​ឡុ​ង​ដ៍​ទល់​នឹង​ក្រុម West Ham ជា​ក្រុម​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​រៀង​ទី​៤ ដែល​នឹង​មក​ដល់​ពាក់កណ្តាល​ស​ប្តា​ហ៍ ហើយ Keown ជឿជាក់​ថា Arteta ត្រូវការ​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត​។

អតីត​ខ្សែការពារ​ក្រុម Arsenal បារម្ភ​ថា Arteta នឹង​ជ្រើសរើស Eddie Nketiah ជំនួស​ឲ្យ Aubameyang ប៉ុន្តែ​បាន​ជំរុញ​ឱ្យ​គាត់​ពង្រឹង Emile Smith Rowe ឡើង​វិញ​ទៅ​តួនាទី​លេខ ១០ ដែល​ត្រូវ​បាន​កាន់កាប់​ដោយ Odegaard ។

គាត់​បាន​ប្រាប់ talkSPORT ថា «​ពួក​គេ​មិន​ស្ថិត​ក្នុង​កម្រិត​ដែល​ពួក​គេ​អាច​មាន​លទ្ធភាព ធ្វើ​ឱ្យ​នរណា​ម្នាក់​ដែល​មានគុណ​ភាព​នោះ (Aubameyang) អង្គុយ​នៅ​លើ​កៅអី​បម្រុង​នោះ​ទេ​។ ខ្ញុំ​មិន​គិត​ថា Aubameyang នឹង​ចាប់ផ្តើម​ក្នុង​ជម្រើស​ដំបូង​ទេ តែ​ខ្ញុំ​គិត​ថា Nketiah អាច​ជា​កីឡាករ​ដែល​ជាប់​ជា​ជម្រើស​ដំបូង​៕