Everton ប្តូរ​ចំណាប់អារម្មណ៍​ពី Van De Beek

0

យោង​តាម​របាយការណ៍​បានឱ្យ​ដឹង​ថា Everton បាន​បញ្ចប់​ការ​តាម​ប្រមាញ់​ខ្សែបម្រើ Donny van de Beek របស់​ក្រុម​បិសាច​ក្រហម Manchester United ហើយនឹង​ផ្តោត​លើ​គោលដៅ​ផ្សេង​ទៀត​នៅ​ខែមករា​។

Van de Beek បាន​ក្លាយជា​តួអង្គ​សំខាន់​នៅ Old Trafford ចាប់តាំងពី​ការ​ផ្ទេរ​ពី Ajax ក្នុង​តម្លៃ ៣៥ លាន​ផោន​ក្នុង​ទីផ្សារ​រដូវក្តៅ​ឆ្នាំ ២០២០ ។

ខ្សែបម្រើ​ហូ​ឡង់​វ័យ ២៤ ឆ្នាំ​រូប​នេះ ត្រូវ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង​ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​ខ្ចី​ជើង​ចេញពី​ក្លឹ​ប នៅ​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ចុង​ក្រោយ ប៉ុន្តែ​គ្រប់យ៉ាង​ត្រូវ​បាន​បញ្ចប់​។

យ៉ាងណាមិញ Van de Beek ត្រូវ​បាន​ប្រគល់​ឱកាស​ក្នុង​ការ​ចាប់ផ្តើម​ដំបូង​របស់​គាត់ ក្រោម​ការ​ដឹកនាំ​បណ្តោះអាសន្ន​ថ្មី​របស់​លោក Ralf Rangnick ក្នុង​ការ​ប្រកួត​ស្មើ ១-១ សម្រាប់​ពានរង្វាន់ Champions League ជាមួយ Young Boys កាលពី​ថ្ងៃ​ពុធ​។

យោង​តាម ESPN បើ​ទោះបីជា Van de Beek ត្រូវ​បាន​គេ​ដឹង​ថា នឹង​ទទួល​បាន​ឱកាស​កាន់តែ​ច្រើន​នៅ ManUnited ខណៈ​ដែល​គេ​នៅ​តែ​មិន​ទាន់​សម្រេចចិត្ត​នៅឡើយ​៕