បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Football Insider នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថា Real Madrid កំពុងតែតាមសម្លឹងមើលស្ថានភាពរបស់ Cristiano Ronaldo នៅក្រុម Manchester United។ ហើយក្លឹបក៏បានផ្តល់នៅឪកាសដែលអាចអោយកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះត្រលប់មកវិញ។
ក្លឹប Real Madrid ជឿជាក់ថា ចំពោះសំណួរដែលត្រូវបានសួរអំពីអនាគតរបស់ខ្សែប្រយុទ្ធរូបនេះនៅ Old Trafford បន្ទាប់ពីការមកដល់របស់ Ralf Rangnick គឺអាចជាឱកាសមួយដែលធ្វើអោយគាត់យល់ព្រមនៅកិច្ចព្រមព្រៀងវិលត្រលប់មកវិញនៅខែមករានេះ៕