Man Utd ត្រៀម​ប្រាក់ ៨៥ លាន​អឺ​រ៉ូ ដើម្បី​នាំ​យក​ខ្សែបម្រើ​ម្នាក់​ពី​ទឹកដី​អេ​ស្ប៉ា​ញ

0

យោង​តាម​ការ​ចុះ​ផ្សាយ​របស់ El Nacional បាន​ឲ្យ​ដឹង​ថា​ក្លឹ​ប Manchester United កំពុង​ពិចារណា​លើ​ការ​ផ្លាស់​ប្តូរ​ដែល​មាន​តម្លៃ ៨៥ លាន​អឺ​រ៉ូ​សម្រាប់​កីឡាករ Frenkie de Jong​។ បិសាច​ក្រហម​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចុះហត្ថលេខា​លើ​ខ្សែបម្រើ​ថ្មី​នៅ​ឆ្នាំ​ក្រោយ ហើយ​បាន​កំណត់​អត្តសញ្ញាណ Frenkie de Jong ជា​គោលដៅ​ដែល​ដែល​មាន​សក្តានុពល​បំផុត​។

Barcelona ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ដក​កីឡាករ​វ័យ ២៤ ឆ្នាំ​រូប​នេះ​ចេញ ដើម្បី​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​របស់​ពួក​គេ​។ Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ដាក់​សំណើរ ៥៥ លាន​អឺ​រ៉ូ​សម្រាប់​កីឡាករ​សញ្ជាតិ​ហូ​ឡង់ តែ​ត្រូវ​បាន​បដិសេធ​ដោយ Barca ។

ទោះជា​យ៉ាងណា​ក៏​ដោយ បិសាច​ក្រហម​ឥឡូវនេះ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ដើម្បី​សាកល្បង​ចូល​ទៅ​ចរចា​ជាមួយ Barcelona ជា​ថ្មី ដោយ​ត្រលប់​មក​វិញ​ជាមួយនឹង​ការ​ផ្តល់​ជូន​ដ៏​ល្អ​ប្រសើរ​ជាង​ពេល​មុន​៕