Perez ថា​ការ​ទិញ​កីឡាករ​រូប​នេះ គឺជា​រឿង​ដ៏​អស្ចារ្យ​នៅ Real Madrid

0

ប្រធាន​ក្លិប Real Madrid លោក Florentino Perez បាន​ចាត់​ទុក​ថា​ការ​នាំ​យក Toni Kroos មក​កាន់ Santiago Bernabéu Stadium គឺ​ជារឿងអស្ចារ្យ​ជាងគេ​ប្រចាំ​សតវត្ស​។

ពិត​ណាស់ កីឡាករ​សញ្ជាតិ​អា​ល្លឺ​ម៉​ង់​វ័យ ៣១​ឆ្នាំ​រូប​នេះ បាន​សម្រេចចិត្ត​ចាក​ចេញពី Bayern Munich ដើម្បី​ផ្លាស់​មក​កាន់ Real Madrid កាលពី​ឆ្នាំ​២០១៤ ក្នុង​តម្លៃ ២៥​លាន​អឺ​រ៉ូ (​ប្រមាណ ២៨​លាន​ដុល្លារ​) ដោយ​រូបគេ​បាន​រួមចំណែក​ជួយ​ក្រុម​ទទួល​បាន​ពានរង្វាន់​ជា​ច្រើន​ដូច​ជា Champions League ៣​ដង FIFA Club World Cup ៣​ដង La Liga ២​ដង UEFA Super Cup ២​ដង និង Super Copa ២​ដង​។

លោក Perez បាន​និយាយ​ថា​៖ «​គាត់​គឺជា​មនុស្ស​រីករាយ ដែល​មានរឿង​រ៉ាវ​ជីវិត​ដ៏​អស្ចារ្យ​មិន​គួរ​ឲ្យ​ជឿ​។ គាត់​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ថា គាត់​ជា​កីឡាករ​អស្ចារ្យ​ជាងគេ​ដែល Real Madrid បាន​នាំ​ចូល​ក្នុង​មួយ​សតវត្ស​នេះ​»៕