ក្រោយ​បញ្ចប់​ការ​ប្រកួត គ្រូបង្វឹក​ឥណ្ឌូ​នេ​ស៊ី​បោះពាក្យ​យ៉ាង​ឡូយ​ថា​…

0

បរទេស​៖ នេះ​បើ​យោ​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​វៀតណាម Zingnews នៅ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា ក្រោយ​បញ្ចប់​ការ​ប្រកួត​រវាង​កម្ពុជា និង​ឥណ្ឌូ​នេ​ស៊ី កាលពី​ម្សិលមិញ ដោយ​ក្រុម​កម្ពុជា បាន​ចាញ់​ឥណ្ឌូ​នេ​ស៊ីក្នុង​លទ្ធផល ២​ទល់​នឹង​៤​។

ក្នុង​នោះ​គ្រូបង្វឹក​ឥណ្ឌូ​នេ​ស៊ី លោក Shin Tae-Yong បាន​បញ្ជាក់​ថា លោក​មិន​ពេញចិត្ត​និង​អាកប្បកិរិយា​របស់​កីឡាករ​ខ្លួន ទោះបី​បាន​យកឈ្នះ​កម្ពុជា​ក៏​ដោយ​។

លោក​បាន​បន្ត​ថា “​ពិត​ណាស់​ក្រុម​ឥណ្ឌូ​នេ​ស៊ី​អាច​ស៊ុត​បញ្ចូល​ទី​បាន​ដល់​ទៅ ៤ គ្រាប់​ទល់​នឹង​កម្ពុជា ប៉ុន្តែ​វា​មិន​ដល់​អ្វី​ដែល​ខ្ញុំ​បាន​រំពឹង​ទុក​នោះ​ទេ​។ យើង​នៅ​តែ​ត្រូវ​របូត​គ្រាប់​បាល់ ២ គ្រាប់ ដោយសារ​តែ​កីឡាករ​របស់​យើង​មើលងាយ​កម្ពុជា​បន្តិច ជា​ពិសេស​ក្នុង​ការ​ប្រកួត​តង់​ទី​ពីរ​”៕