Bayern Munich នឹង​អវត្តមាន​កីឡាករ​សំខាន់​ម្នាក់ ​បន្ទាប់​ពី​…!

0

កីឡាករ​ដែល​លេង​បាន​ច្រើន​តំណែង​នៅ Bayern Munich កីឡាករ Joshua Kimmich នឹង​ត្រូវ​អវត្តមាន​ពី​ទីលាន​ប្រកួត​រហូត​ដល់​ដើមឆ្នាំ​ក្រោយ ក្រោយ​ជួ​បញ្ហា​សួត បន្ទាប់​ពី​ឆ្លង​កូ​វី​ដ​-១៩​។

ខ្សែបម្រើ​ការពារ​វ័យ ២៦​ឆ្នាំ​រូប​នេះ ដែល​បាន​អះអាង​ថា​គេ​មិន​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូ​រ៉ូ​ណា កាលពី​ខែតុលា ត្រូវ​បាន​តេស្ដ​វិជ្ជមាន​ជំងឺ​រាតត្បាត​នេះ​កាលពី​ខែ​មុន​។ ហើយ​រយៈ​កាលដែល​គេ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក្ក បាន​បញ្ចប់​កាលពី​ថ្ងៃ​ពុធ​។

Kimmich បាន​និយាយ​ថា បច្ចុប្បន្ន​សុខភាព​គេ​ល្អ​ប្រសើរ​ហើយ ប៉ុន្ដែ​គេ​ពុំ​ទាន់​អាច​បញ្ចេញ​កម្លាំង​បាន​ពេញលេញ​នៅឡើយ​ទេ ដោយសារ​បញ្ហា​ប៉ះពាល់​ដល់​សួត​របស់​គេ​ក្រោយ​ឆ្លង​កូ​វី​ដ​-១៩​។

យ៉ាងណាមិញ កីឡាករ​ជនជាតិ​អា​ល្លឺ​ម៉​ង់​រូប​នេះ ត្រូវ​បាន​បង្ខំចិត្ត​ដាក់ខ្លួន​នៅ​ដាច់​ដោយឡែក បន្ទាប់​ពី​មានការ​ពាក់ព័ន្ធ​ជាមួយ​អ្នក​ឆ្លង​កូ​វី​ដ​-១៩ ហើយ​ត្រូវ​បាន​ខកខាន​ចូលរួម​ការ​ប្រកួត​ដែល Bayern បរាជ័យ​ទល់​នឹង Ausburg​។

ទោះជា​យ៉ាងណា បន្ទាប់​មក​គេ​ក៏​ខកខាន​ការ​ប្រកួត​ទល់​នឹង Arminia Bielefeld និង Borussia Dortmund នៅ Bundesliga ព្រមទាំង​ការ​ប្រកួត UEFA Champions League ទល់​នឹង Dynamo Kyiv និង Barcelona៕