Update៖ អគ្គី​ភ័យ​ឆាបឆេះ​សំណង​មិន​រៀបរយ នៅ​ផ្លូវរ​ទះ​ភើ្ល​ង​ព្រឹក​មិ​ញ អស់​ផ្ទះ ៨០​ខ្នង

0

ភ្នំពេញ​៖ នៅ​វេលា​ម៉ោង ០៦:៣០ នាទី​ព្រឹក ថ្ងៃ​សុក្រ ១០​កើត ខែ​មិគសិរ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២១ មាន​ករណី​អគ្គី​ភ័យ​មួយ​កន្លែង​បាន​កើតឡើង​នៅ​ចំណុច​សំណង់​មិន​រៀបរយ សិ្ថ​ត​នៅ​ផ្លូវរ​ទះ​ភើ្ល​ង ភូមិ​៣ ក្រុម​៣៤,៣៥,៣៩ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ក្នុងនោះម្ចាស់​ទីតាំង​មានឈ្មោះ ​សាន ដេ​ន ភេទ ស្រី អាយុ ៥៨ ឆ្នាំ មុខរបរ នៅផ្ទះ ។ ដោយឡែកមូលហេតុបង្កអោយអគ្គិភ័យ គឺបណ្តាល​មក​ពី​ឆ្លង់ចរន្ត​អ​គិ្គ​ស​នី ក្នុងនោះបានឆេះផ្ទះអស់ ៨០​ខ្នង ។ នៅប្រតិបត្តិការណ៍នេះប្រេ​ី​ប្រាស់​រថយន្ត​ការិយាល័យ​អគ្គិភ័យ : ចំនួន ២៥ គ្រឿង ប្រេ​ី​ប្រាស់​ទឹក​អស់ ៧៥ រថយន្ត ស្មើរ​នឹង ៣០០ ម៉ែត្រគូប ។

ក្នុងនោះរួមមានរថយន្ត​ជំនួយ​អន្តរាគមន៍​:
– រថយន្ត​ក្រសួង​មហា​ផៃ្ទ​ចំនួន ០២ គ្រឿង ប្រើប្រាស់​ទឹក​អស់ ០៦ រថយន្ត សើ្មរ​នឹង ៣៦​ម៉ែត្រគូប ។
– រថយន្ត​អង្គភាព ង​៧០ ចំនួន ០៤ គ្រឿង ប្រើប្រាស់​ទឹក​អស់ ០៤ រថយន្ត សើ្មរ​នឹង ២០​ម៉ែត្រគូប ។
– រថយន្ត​OCIC​ទីក្រុង​ជ្រោយចង្វារ​ចំនួន ០៨ គ្រឿង ប្រើប្រាស់​ទឹក​អស់ ២៤ រថយន្ត សើ្ម​នឹង ៩៦​ម៉ែត្រគូប ។
– រថយន្ត​ទីក្រុង​កោះ​ពេជ្រ​ចំនួន ០៣ គ្រឿង ប្រើប្រាស់​ទឹក​អស់ ០៩ រថយន្ត សើ្ម​នឹង ៣៦​ម៉ែត្រគូប ។
– រថយន្ត​ទីក្រុង​អូ​ឡាំ​ព្យា​ចំនួន ០២ គ្រឿង ប្រើប្រាស់​ទឹក​អស់ ០៦ រថយន្ត សើ្ម​នឹង ២៤​ម៉ែត្រគូប ។
– រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ចំនួន ០១ គ្រឿង ប្រើប្រាស់​ទឹក​អស់ ០៣ រថយន្ត សើ្ម​នឹង ១២​ម៉ែត្រគូប ។
– ពន្លត់​ចប់ : នៅ​វេលា​ម៉ោង ០៨​និង​០០​នាទី​ព្រឹក ថ្ងៃខែ​ឆ្នាំ​ដដែល៕