មិនធម្មតា​! កីឡាករ​ម្នាក់​របស់ Napoli បាក់​ធ្មេញ​អំឡុង​ការ​ប្រកួត​ជាមួយ Leicester

0

ជាមួយនឹង​ការ​ឈាន​ចូល​ដល់​ពាក់កណ្តាល​តង់​ក្នុង​ការ​ប្រកួត Europa League របស់ Napoli ជាមួយ Leicester City កីឡាករ Hirving Lozano ត្រូវ​បាន​បង្ខំ​ឱ្យ​ចេញពី​ទីលាន​ បន្ទាប់​ពី​ការ​ប៉ះទង្គិច​ដ៏​អាក្រក់​ជាមួយ​កីឡាករ Wilfred Ndidi ។

Lozano កំពុង​តែ​បណ្តើរ​បាល់ ហើយ​បាន​ទាក់​ជាមួយ​ស្មៅ​ដោយ​ក្បាល​របស់​គាត់​ដួល​មក​ប៉ះ​នឹង​ជង្គង់​របស់ Ndidi ហើយបាន​បាក់​ធ្មេញ​ខ្ទាត​ចេញពី​មាត់​របស់​កីឡាករ​ម៉ិ​ក​ស៊ិ​ក​រូប​នេះ​។ ដែល​ការ​ចៃដន្យ​នោះ គឺ​ស្រ​ដៀង​នឹង​របួស​ដែល​គាត់​បាន​រង​របួស​ក្នុង​ការ​ប្រកួត Gold Cup ជាមួយ​ម៉ិ​ក​ស៊ិ​ក​។

ភ្លាម​ៗ​នោះ អាជ្ញាកណ្តាល​បាន​ហៅ​ក្រុម​គ្រូពេទ្យ​ឲ្យ​យក​ប្រង់​ការ ហើយ Lozano ត្រូវ​បាន​បំពាក់​ដោយ​ឧបករណ៍​ការពារ​ក​នឹង​ត្រូវ​គេ​ដក​ចេញពី​ទីលាន​។

នៅ​តង់​ទី​មួយ​នៃ​ការ​ប្រកួត Europa League ក្រុម Napoli និង Leicester ស្ថិត​ក្នុង​កម្រិត​ស្មើគ្នា​ក្នុង​លទ្ធផល ២-២​។ ជា​សំណាងល្អ​នៅ​ពេល​បញ្ចប់​ការ​ប្រកួត Napoli បាន​យកឈ្នះ​លើ Leicester ក្នុង​លទ្ធផល ៣-២៕