បុក​គ្នា​នៅ​ផ្លូវកែង បណ្តាល​អោយ​ម្ចាស់​ម៉ូតូ​បាក់​ភ្លៅ

0

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​ប្រមាណ ១១​យប់​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំនុច​ផ្លូវ កម្ពុជា​ក្រោម កែង​ផ្លូវ​២៥៧ ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​រវាង​ម៉ូតូ PCX ជាមួយនឹង​រថយន្ត​ព្រូស បណ្តាល​អោយ​អ្នក​បើ​ម៉ូតូ​រង​របួស​បាក់​ភ្លៅ នឹង​ត្រូវ​រថយន្ត​សង្គ្រោះ​បន្ទាន់​មក​យក​ទៅ​មន្ទី​ពេទ្យ​ភ្លាម​។ រថយន្ត​ព្រូស ពាក់​ស្លាក​លេខ ភ្នំពេញ 2AY-9172 ចំណែក​ម៉ូតូ​រង PCX មាន​ស្លាក​លេខ ព្រះ​សីហ​នុ 1F-3423៕