កិច្ចសន្យារបស់ Ousmane Dembele ជាមួយក្លឹប Barcelona គឺស្ថិតនៅក្នុងឆ្នាំចុងក្រោយជាមួយក្លឹបយក្សកាតាឡាន់ ។ Chelsea ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលើកិច្ចសន្យាបណ្តោះអាសន្ន ជាមួយនឹង Ousmane Dembele របស់ Barca។
ទូរទស្សន៍ El Chiringuito TV បានរាយការណ៍ថា Chelsea បានធ្វើការស្ងាត់ៗលើកិច្ចព្រមព្រៀងជាមុន សម្រាប់ខ្សែបម្រើស្លាបសញ្ជាតិបារាំង។ ក្រុមតោខៀវត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកគាត់នៅរដូវក្តៅក្រោយ ដើម្បីពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេ។
របាយការណ៍កាលពីថ្ងៃចន្ទបានអះអាងថា Barcelona កំពុងព្យាយាមចុងក្រោយមួយ ដើម្បីបន្តកុងត្រារបស់ Dembele នៅក្លឹប។ គ្រូបង្វឹក Xavi ត្រូវបានគេនិយាយថាជាអ្នកជឿជាក់យ៉ាងមុតមាំលើសក្តានុពលរបស់ខ្សែប្រយុទ្ធ វ័យ ២៤ឆ្នាំ ហើយចង់ឱ្យក្លឹបរក្សាកីឡាករបារាំងរូបនេះនៅ Barcelona ។
អ្នកតំណាងរបស់ Dembele គ្រោងនឹងជួបជាមួយក្លឹប ដោយ Barcelona ត្រៀមផ្តល់ប្រាក់ចំនួន ១១ លានអឺរ៉ូក្នុងមួយឆ្នាំដល់ម្ចាស់ជើងឯក World Cup ២០១៨ ។ ទោះយ៉ាងណាក៏ដោយ Dembele បាននិយាយប្រាប់ Xavi ថាគាត់ចង់ចាកចេញពីក្លឹបនៅរដូវក្តៅក្រោយ៕