គ្រូបង្វឹកបាល់ទាត់ក្លឹបរបស់អេហ្ស៊ីបលោក Adham El-Selhadar បានទទួលមរណភាព បន្ទាប់ពីទទួលរងគាំងបេះដូង អំឡុងពេលក្រុមរបស់គាត់យកឈ្នះនៅចុងម៉ោង។
គ្រូបង្វឹករបស់ក្លឹប El Magd ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីក្រុមរបស់គាត់បានស៊ុតបាល់បញ្ចូលទីនៅនាទីទី ៩២ ទល់នឹងក្រុម El Zarqa ក្នុងការប្រកួតដណ្តើមពានលីកទីពីររបស់អេហ្ស៊ីប ដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍។
លោក El-Selhadar បានឈ្នះទាំង Premier League អេហ្ស៊ីប និងពានក្នុងស្រុកជាមួយ Ismaily SC មុនពេលបន្តអាជីពជាគ្រូបង្វឹកនៅប្រទេសអេហ្ស៊ីប។ បន្ទាប់ពីមរណភាពរបស់គាត់ក្លឹប El Magd បានប្រកាសកាន់ទុក្ខរយៈពេលប្រាំមួយថ្ងៃ ដោយអតីតក្លឹបរបស់គាត់ Ismaily ក៏បានប្រកាសកាន់ទុក្ខរយៈពេល ៣ ផងដែរ។
ទន្ទឹមនឹងនេះដែរ El Magd បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៧ ក្នុងតារាងចំណាត់ថ្នាក់លីកលំដាប់ទី ២ របស់អេហ្ស៊ីប បន្ទាប់ពីទទួលបាន ១៤ ពិន្ទុពីការប្រកួតចំនួន ៩ ៕