ព្រោះតែ​ខ្លែង​មួយ បណ្តាល​អោយ​ដាច់​ភ្លើង ៣​តំបន់

0

ភ្នំពេញ​៖ ករណី​ដាច់​ចរន្តអគ្គិសនី​ពី​អនុ​ស្ថានីយ​ទី​១០ (GS10-F6&F7) )​មូលហេតុ​បណ្ដាល​មក​ពី​ខ្លែង​ហោះ​ប៉ះ​ខ្សែបណ្ដាញ​តង់ស្យុង​មធ្យម​(MV) ដែល​បណ្តាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី​នៅ​តំបន់​មួយ​ចំនួន​ស្ថិត​នៅ​៖ (១)​ផ្លូវជាតិ​លេខ​៤ និង​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី សង្កាត់​ចោម​ចៅ សង្កាត់​កា​កាប សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ (២) សង្កាត់​កន្ទោក និង​សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ (៣) ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។
ក្រុមការងារ​បច្ចេកទេស​បាន​ធ្វើការ​ភ្ជាប់​ចរន្ត​ជូន​អតិថិជន​ឲ្យ​មាន​ចរន្តអគ្គិសនី​ប្រើប្រាស់​ឡើង​វិញ​នៅ​វេលា​ម៉ោង ១៤:៣០​នាទី​រសៀល​។

អគ្គិសនី​កម្ពុជា សូម​សំណូមពរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​កុំ​ធ្វើការ​បង្ហោះ​ខ្លែង​នៅ​ក្បែរ​គន្លង​ខ្សែបណ្តាញ​អគ្គិសនី ពីព្រោះ​អាច​បណ្ដាល​ឲ្យ​មានការ​រអាក់រអួល​ក្នុង​ការ​ផ្គត់ផ្គង់​ចរន្តអគ្គិសនី និង​គ្រោះថ្នាក់​ជាយថាហេតុ​៕

ប្រភព៖ EDC