Fred បង្ហាញ​អារម្មណ៍​ពិត ក្រោយ​ជួយ​ក្រុម​ឲ្យ​យកឈ្នះ​លើ Crystal Palace (​មាន​វី​ដេ​អូ​)

0

ខ្សែបម្រើ Fred របស់​ក្រុម Manchester United បាន​បង្ហាញ​អារម្មណ៍​ថា “​រំភើប​រីករាយ​” បន្ទាប់​ពី​ស៊ុត​បញ្ចូល​ទី​ជួយ​ក្រុម​ឲ្យ​ទទួល​បាន​ជ័យជម្នះ ១-០ លើ​ក្រុម Crystal Palace កាលពី​ថ្ងៃអាទិត្យ​។

Fred បាន​និយាយ​ទៅ​កាន់ Manchester Evening News អំពី​សារៈសំខាន់​នៃ​ការ​ឈ្នះ​ការ​ប្រកួត​ដំបូង​របស់​ពួក​គេ​ក្រោម​ការ​ដឹកនាំ​ថ្មី​របស់​លោក Rangnic ។ ខ្សែបម្រើ Manchester United បាន​និយាយ​ថា​៖

«​វា​ជា​ការ​ល្អ​ក្នុង​ការ​ស៊ុត​បញ្ចូល​ទី​ក្នុង​ការ​ប្រកួត ប៉ុន្តែ​ថ្ងៃនេះ​យើង​ឈ្នះ​មួយ​ទល់​នឹង​សូន្យ ហើយ​គ្រាប់​បាល់​របស់ខ្ញុំ​គឺ​សំខាន់​ណាស់​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ការ​ឈ្នះ​របស់​ក្រុម ការ​បង្ហាញ​ទម្រង់​លេង​របស់​យើង​បាន​ល្អ​ណាស់ ដោយ​រក្សា​បាន Clean Sheet ។ គ្រូបង្វឹក​ថ្មី​មាន​សារៈសំខាន់​ណាស់​សម្រាប់​យើង​»​។

Fred ក៏​បាន​បង្ហាញ​ពី​ក្តី​សុខ​ផ្លូវចិត្ត​របស់​គាត់​ក្នុង​ការ​ស៊ុត​បញ្ចូល​ទី​ដោយ​ជើង​ស្តាំ​របស់​គាត់ នៅ​ចំពោះ​មុខ​ហ្វូង​មនុស្ស​ក្នុងផ្ទះ​នៅ Old Trafford ។ «​ខ្ញុំ​ប្រើ​ជើង​ឆ្វេង ប៉ុន្តែ​ពេល​ខ្លះ​ខ្ញុំ​ព្យាយាម​ស៊ុត​ដោយ​ជើង​ស្តាំ​របស់ខ្ញុំ Mason បាន​ផ្តល់​បាល់​ដ៏​ល្អ​ដល់​ខ្ញុំ ហើយ​នៅ​ក្នុង​ពេល​នោះ​ខ្ញុំ​បាន​ប្រើ​ជើង​ស្តាំ​របស់ខ្ញុំ​ដើម្បី​បញ្ចប់​ទី​។ ខ្ញុំ​ពិតជា​មាន​មោទនៈភាព ហើយ​រីករាយ​ណាស់​ដែល​បាន​ស៊ុត​បញ្ចូល​ទី​នៅ Old Trafford នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​របស់​យើង​»៕

សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម​៖