ប្រពន្ធ និង​កូន​បាន​ត្រឹម​ស្រែកយំ​! ខណៈ​ប្តី​ជិះ​ម៉ូតូ​ជ្រុល​បុក​កន្ទុយ​រថយន្ត​កុង​ទី​ន័​រ​ចត​ចោល បណ្តាល​អោយ​អស់​ជីវិត

0

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​ប្រមា​ន ៩​យប់ ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២១ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំនុច ផ្លូវ​បេតុង ក្រោយ​បុរី​ពិភព​ថ្មី​កំ​បូល ក្នុង​សង្កាត់​ពងទឹក ខណ្ឌដង្កោរ រាជធានី​ភ្នំពេញ ដោយ​បណ្តាល​អោយ​បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​នៅ​ម៉ោង​កើតហេតុ​ខាងលើ​មាន​បុ​រ​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង មក​ដល់​កន្លែង​កើតហេតុ​ក៏​ជ្រុល​បុក​កន្ទុយ​រថយន្ត​កុង​ទី​ន័​រ ដែល​ចត​ចោល​លើ​ដងផ្លូវ​បណ្តាល​អោយ​ដួល​បាក់​ក​ស្លាប់​នៅ​នឹង​កន្លែង ចោល​ប្រពន្ធ និង​កូន ៣​នាក់​៕