បរទេស៖ ខណៈ West Ham កំពុងចាប់អារម្មណ៍ចង់បានកីឡាករសញ្ជាតិអង់គ្លេស Lingard។
នេះបើយោងតាមការចេញផ្សាយរបស់ The Times បានអោយដឹងថា ក្លឹប Newcastle ក៏បានរៀបចំដាក់សំណើរទៅកាន់ Jesse Lingard ផងដែរ ដោយអាចអោយគាត់ខ្លាចជាកីឡាករនៅក្នុងក្រុមដែលទទួលបានប្រាក់កម្លាំងពលកម្មច្រើនជាងគេ។
Lingard អាចនឹងចាក់ចេញពីក្លឹប Manchester United ដោយគ្មានតម្លៃខ្លួននៅចុងរដូវកាលនេះ។ ស្របពេលដែលក្លឹបសារិកាព្រៃ នឹងស្វែងរកនៅឪកាសដើម្បីចុះកុងត្រាយកគាត់នៅខែមករាខាងមុខនេះ ជាមួយនឹងការផ្តល់ជូននៅប្រាក់ពលកម្ម ១០ម៉ឺនផោនក្នុងមួយសប្តាហ៍ និងកុងត្រារហូតដល់ឆ្នាំ ២០២៦៕