នរក​!! កូន​អកត្តញ្ញូ យក​ឈើ​ជ្រុង​ដេញ​វាយ​ម្តាយបង្កើត ព្រោះ​ខឹង​មិន​ទុក​បាយ​អោយ​ហូប

0

បាត់ដំបង ៖ កូន​អកត្តញ្ញូ​ម្នាក់ បន្ទាប់​ពី​ហត់​មក​ពី​ដើរ​លេង​វិញ ដល់​ផ្ទះ​គ្មាន​បាយ​ហូប ក៏​ទាញ​ដំបង​ឈើ​ជ្រុង​ដេញ​វាយ​ម្តាយបង្កើត បណ្តាល​ឲ្យ​រង​របួស នៅ​ចំណុច​ក្រុម​ទី ០៣ ភូមិ​បែក​ចាន​ថ្មី សង្កាត់ ព្រែក ព្រះស្ដេច ក្រុង​បាត់ដំបង​។

តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​១៩​និង​៣០​នាទី ដែល​ជនសង្ស័យ​ឈ្មោះ ដាង ចំរើន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុង​មូលដ្ឋាន​ខាងលើ​បាន​យក​ដំបង​ឈើ​ជ្រុង​វាយ​ទៅ​លើ​ជន​រង​គ្រោះជា​ម្តាយ​ឈ្មោះ ខាន់ ស៊ី​ចាន់ អាយុ​៦២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សង្កាត់​ខាងលើ បណ្ដាល​ឱ្យ​រង​របួស​បែកក្បាល​។

នៅ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភា្ល​ម អនុវត្ត​តាម យោបល់​ដឺ​ក​នាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង រួម​នឹង​យោបល់​លោក​វរសេនីយ៍ឯក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ផែនការ​ងារ នគរបាល​ព្រហ្ម​ទ័​ណ្ឌ លោក​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន អធិការ​នគរបាល​ក្រុង​បាត់ដំបង បាន​ដឹកនាំ​កម្លាំង​ក្នុង​អង្គភាព​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់​ដំ​ង និង​ដកហូត​បាន​ឈើ​ជ្រុង​ចំនួន​០១​កំណាត់​ជា​វត្ថុ​តាង​ផង​។ នៅ​ពេល​សាកសួរ​អំពី​មូលហេតុ​ដែល​នាំ​ទៅ​ដល់​ករណី​ហិង្សា វាយ​ម្តាយបង្កើត​របស់​ខ្លួន​បែប​នេះ គឺ​ដោយសារ​តែ​ខ្លួន​ទើបនឹង​មក​ពី​ដើរ​លែង​ខាងក្រៅ​ផ្ទះ​វិញ ហើយ​ម្តាយ​មិន​បាន​ទុក​បាយ​ឱ្យ​បរិភោគ​។

បច្ចុប្បន្ន​ជនសង្ស័យ ខាង​លេ​ី នគរបាល​ក្រុ ង​បាន រៀបចំ​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដេ​ី​ម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី ច្បាប់​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ