អគ្គី​ភ័យ​ឆាប់ឆេះ ចំផ្ទះ​អ្នកលក់​ប្រេង

0

ព្រះ​សីហ​នុ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២១​ម្សិលមិញ​នេះ មាន​ករណី​អគ្គី​ភ័យ​មួយ​បាន​ឆាប់ឆេះ​បំផ្លាញ​ផ្ទះ​លក់​ប្រេង​អស់​មួយ​ខ្នង​ទាំង​ទ្រព្យសម្បត្តិ​និង​សម្ភារ​ប្រើប្រាស់​នៅ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ​។

បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​កំពង់​សីលា​បានឱ្យ​ដឹង​ថា អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​លក់​ប្រេង​មួយ​ខ្នង មាន​ទំហំ​៧​គុណ​១៤​ម៉ែត្រ ខាងក្រោម​ថ្ម ឈើ​លើ ប្រក​ស័ង្កសី ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ ឈ​ន ចាន់​ដា​រ៉ា ភេទ ប្រុស អាយុ ៤១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​។ ចំពោះ​មូលហេតុ​ដែល​បណ្តាល​អោយ​មាន​អគ្គី​ភ័យ នោះ គឺ​ឆ្លង​ចរន្តអគ្គិសនី ស្រប​ជាមួយនឹង​ផ្ទះ​ខាងលើ​ប្រកប​របរ​លក់​ប្រេងសាំង​ទៀត​ភ្លើង​បាន​ឆេះ​លឿន​បំផុត​។

កម្លាំង​នគរបាល​ស្រុក​កំពង់​សីលា​បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់​មិន​ឱ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ដ៏​ទៃ​និង​មិន​មាន​មនុស្ស​រងគ្រោះថ្នាក់​ឡើយ​៕

ប្រភព៖ សហការី