Update៖ ដឹង​មូលហេតុ​ធ្វើ​អោយ​រថយន្ត​ស្ទូច បុក​ជាមួយ​សាំ​យ៉ុ​ង​ដឹក​អ្នកដំណើរ​ហើយ

0

កំពត​៖ កាលពី​ម៉ោង​ប្រមា​ន ១០:៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២១​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំនុច​ភូមិ​បឹង​ទូក សង្កាត់​បឹង​ទូក ក្រុង​បូកគោ ខេត្តកំពត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ កំពត​-​ព្រះ​សីហ​នុ​។

ក្នុង​ហេតុការណ៍​បណ្តាល​អោយ​មាន​មនុស្ស ៥​នាក់​បាន​ស្លាប់ និង ៦​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​ស្រាល​។ ដោយឡែក​មូលហេតុ​ដែល​បង្ក​អោយ​គ្រោះថ្នាក់ ដោយសារ​តែ​រថយន្ត​ស្ទូច​បែក​កង់​មុខ ហើយ​រេ​ចង្កូត​ទៅ​បុក​នឹង​រថយន្ត​សាំ​យ៉ុ​ង​ដឹក​អ្នកដំណើរ​ដែល​ជិះ​បញ្ច្រាស់ទិស​គ្នា​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់ទី​តាំង​ភ្លាម​ៗ និង​ធ្វើការ​ឃាត់ខ្លួន​អ្នក​បើករថយន្ត​បង្ក​បាន​ផង​ដែរ​។ ចំណែក​អត្តសញ្ញាណ​ជន​រង​គ្រោះ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​៕