Spurs ផ្តល់​ជម្រើស​កុងត្រា​យ៉ាង​ពិសេស សម្រាប់​ទាក់ទាញ Dembele

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Mundo Deportivo បានអោយ​ដឹង​ថា ក្លឹ​ប Tottenham បាន​ចូលរួម​ប្រកួតប្រជែង​ជាមួយនឹង​ក្លឹ​ប Man Utd និង Newcastle ក្នុង​ការ​ចុះ​កុងត្រា​យក​កីឡាករ Ousmane Dembele របស់ Barcelona​។

កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ នឹង​ត្រូវ​ផុត​កុងត្រា​នៅ​ចុងរដូវ​កាល​នេះ​។ ហើយ​ក្លឹ​ប Man Utd និង Newcastle ក៏​បាន​សម្លឹង​ឃើញ​រូប​គាត់​ផង​ដែរ​។

ប៉ុន្តែ​ក្លឹ​ប Spurs ក៏​បាន​ចូលរួម​ទៅ​ប្រកួតប្រជែង​ជាមួយនឹង​ក្លឹ​ប​ក្នុង​ក្រប​ខណ្ឌ​អង់គ្លេស​ទាំងនោះ​ដែរ​។ តាម​ព័ត៌មាន​ចុង​ក្រោយ​បានអោយ​ដឹង​ថា ក្លឹ​ប​បាន​ផ្តល់​ជូន​នៅ​កិច្ចសន្យា​ពិសេស​មួយ​ជូន Dembele ក៏​ដូច​ជា​ការ​ផ្តល់​នៅ​តំណែង​មួយ​ក្នុង​ទម្រង់​លេង​របស់​ក្រុម​៕