Crystal Palace ស្ថិតក្នុងចំណាត់ថ្នាក់ទី ១១ ក្នុងតារាង Premier League ហើយបានស៊ូទ្រាំនឹងការងារយ៉ាងលំបាកនៅរដូវកាលនេះ។ The Eagles បានប្រឈមនឹងការធ្លាក់ចុះតិចតួចក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយបានរងបរាជ័យ ១-០ ទល់នឹង Leeds United ក្នុងការប្រកួតពាក់កណ្តាលសប្តាហ៍របស់ពួកគេ។
ម្យ៉ាងវិញទៀត Manchester United ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៧ ក្នុងតារាងលីគនៅពេលនេះ។ ក្រុមបិសាចក្រហមបានទទួលជ័យជម្នះយ៉ាងសំខាន់ក្នុងលទ្ធផល ៣-២ ទល់នឹងក្រុម Arsenal នៅក្នុងការប្រកួតមុនរបស់ពួកគេ ហើយនឹងចង់បានលទ្ធផលវិជ្ជមានមួយផ្សេងទៀតនៅចុងសប្តាហ៍នេះ។
Manchester United កំពុងចាប់ផ្តើមយុគសម័យថ្មីក្រោមការដឹកនាំរបស់លោក Ralf Rangnick នៅចុងសប្តាហ៍នេះ។ បិសាចក្រហមមិនមានភាពរឹងមាំ ជាពិសេសទល់នឹង Arsenal ក្នុងសប្តាហ៍នេះ ហើយមានការងារជាច្រើនដែលត្រូវធ្វើនៅឆ្នាំនេះ។
Crystal Palace មានសមត្ថភាពឥតខ្ចោះក្នុងការការប្រកួតរបស់ពួកគេ ។ ក្រុមទាំងពីរនឹងត្រូវព្យាយយាមឲ្យអស់ពីលទ្ធភាព ហើយអាចប្រកួតស្មើនៅថ្ងៃអាទិត្យ។
«ទស្សន៍ទាយ៖ Manchester United ២-២ Crystal Palace»៕