Chelsea ចាប់ផ្តើម​ពិភាក្សា​ជាមួយ Mendy លើ​កុងត្រា​ថ្មី

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Football Insider នៅ​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា Chelsea បាន​កំពុងធ្វើការ​ពិភាក្សា​ជាមួយនឹង​អ្នកចាំទី Edouard Mendy ចំពោះ​កុងត្រា​ថ្មី​។

អ្នកចាំទី​រូប​នេះ​បាន​បង្ហាញ​ទំរង់​លេង​យ៉ាង​ល្អ​ក្រោយមក​ចូលរួម​ជាមួយ Chelsea ក្រោយ​ចាក់​ចេញពី Rennes កាលពី​រដូវក្តៅ​មុន​។ ហើយ​ពេល​នេះ​គាត់​អាច​នឹង​ទទួល​បាន​ប្រាក់​ពលកម្ម​ច្រើន​ជាង​មុន​ផង​ដែរ ខណៈ​ដែល​កុងត្រា​របស់​គាត់​នឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២៥៕