នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ មន្ត្រីជំនាញ ក.ប.ប. សាខាខេត្តព្រះសីហនុខេត្ត កណ្ដាល ខេត្តព្រៃវែង និងខេត្តកំពត បានចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ/ដេប៉ូប្រេង និងហ្គាស ដើម្បីធានាការពារផលប្រយោជន៍ដល់អ្នកប្រើប្រាស់ទូទៅ និងទប់ស្កាត់ការធ្វើធុរកិច្ចមិនសុចរិតផងដែរ។ យោងតាមលទ្ធនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញដេប៉ូប្រេងចំនួន ៦ទីតាំង និងដេប៉ូលក់ហ្គាសចំនួន១ ក្នុងចំណោម ទីតាំងចំនួន១២ ដែលបានត្រួតពិនិត្យ បានប្រកបអាជីវកម្ម មិនសុចរិត។ មន្ត្រីជំនាញ ក.ប.ប. ក៏បានធ្វើការពិន័យអន្តរការណ៍ចំពោះម្ចាស់ដេប៉ូ ទៅតាមនីតិវិធីផងដែរ៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF