បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AS នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថា កីឡាករវ័យ ២២ឆ្នាំ អាចនឹងចាក់ចេញពីទឹកដី Paris មកកាន់ទឹកដីអេស្ប៉ាញ់។ ក្នុងនោះក្លឹប Real Madrid បញ្ជាក់អំពីជំនឿចិត្តក្នុងការចុះកុងត្រាយក Kylian Mbappe ដោយគ្មានតម្លៃខ្លួននៅរដូវក្តៅខាងមុខ។
កីឡាករវ័យ ២២ឆ្នាំរូបនេះ បានសម្រេចចិត្តមិនបន្តកុងត្រាថ្មីជាមួយនឹង PSG ដែលកុងត្រានោះនឹងត្រូវបញ្ចប់នៅចុងរដូវកាលនេះ។
Madrid បានចាប់ផ្តើមរៀបចំនៅផែនការក្នុងការផ្សព្វផ្សាយ ចំពោះការមកដល់របស់ Mbappe៕