ឃាត់ខ្លួន​បុរស​ល្បី​ខាង​ចែក​លុយ​! តាម​ពិត​ចែក​ដុល្លារ​ខ្មោច​សោះ

0

ស្ទឹង​ត្រែង​៖ កាលពី​វេលា​ម៉ោង​ប្រមាណ ១៨:៣០​នាទី ល្ងាច​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០២១​ម្សិលមិញ​នេះ កម្លាំង​ជំនាញ​ការិយាល័យ​ន​/​ប​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ល្បីល្បាញ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក រឿង​ចែក​លុយ​អោយ​អ្នក​ចូល​មើល​វី​ដេ​អូ​ឡាយ​រាប់​ម៉ឺន​ដុល្លារ​។

បើ​យោង​តា​មក​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ជនសង្ស័យ​មានឈ្មោះ កុង សិលា ភេទ​ប្រុស អាយុ​២៩ ឆ្នាំ មាន​ទីលំនៅ​ភូមិ​វាល​ខ្សាច់ ឃុំ​ថា​ឡា​បរិ​វ៉ា​ត ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ពី​អធិការដ្ឋាន​នគរបាល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ក្នុង​បទល្មើស​ឆបោក (online) និង​ចរាចរ​ណ៏​ប្រាក់​ដុល្លារ​ក្លែងក្លាយ​កាលពី​អំឡុង​ខែ កក្កដា ឆ្នាំ ២០២១​។ ក្នុង​នោះ​កម្លាំង​ជំនាញ​ធ្វើការ​ចាប់​យក​វត្ថុ​តាង​រួម​មាន​៖

-​លុយ​សែន​ចំនួន ១០​ដុំ (​ក្រដាស​១០០​ដុល្លារ​) លុយ​ហ្វូ​តូ​គុប​ពី​ក្រដាស​១០០$ ។
-​កងដៃ​មួយ​ឈុត​មាន​៧​កង​ជា​លោហធាតុ​ព​ណ៏​លឿង
-​ទូរស័ព្ទ​N​ចុច​ពិល ដែល​មាន​លេខ​0314444676
-​ខ្សែ​ក​កាឡៃ​ចំនួន 3 ខ្សែ ជា​លោហៈធាតុ​ពណ៌​លឿង
-​សែ​ដៃ​មួយ​ខ្សែ កាឡៃ ជា​លោហៈធាតុ​ពណ៌​លឿង
-​វិ​ក័យ​ប័ត្រ ផ្ញើ​អីវ៉ាន់ ជូន​អតិថិជន​ចំនួន 223​សន្លឹក
-​ទូរ​សព្ទ​ដៃ​ម៉ា​កវី​វ៉ូ​និង​ស៊ី​មកា​ត​ចំនួន 4 ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កំពុង​ឃាត់ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ អម​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី ៕