Rivaldo ថាកុំ​មើល​រំលង​ម្នាក់​នេះ​ឲ្យ​សោះ​…!

0

វិ​រ​បុរស​បាល់ទាត់​ប្រេ​ស៊ី​ល លោក Rivaldo បាន​កោតសរសើរ​ចំពោះ​ខ្សែបម្រើ​មាឌ​ល្អិត​ចិត្តធំ Fred ថា​ជា​កីឡាករ​ដែល​មាន​ឆន្ទៈ​ខ្ពស់​បំផុត ក្នុង​ការ​ជួយ​ក្រុម​បិសាច​ក្រហម Manchester United ដែល​គ្រប់​គ្នា​មិន​គួរ​មើល​រំលង​។

ជា​ការ​ពិត​ណាស់ Fred បាន​ផ្លាស់​មក​ពី​ក្លិប Shakhtar Donetsk មក​កាន់​កីឡដ្ឋាន Old Trafford ក្នុង​តម្លៃ​ខ្លួន ៤៧​លាន​អឺ​រ៉ូ (​ឬ​ប្រមាណ​ជា ៥៣​លាន​ដុល្លារ​អា​មេ​រិ​ក​) កាល​ឆ្នាំ ២០១៨​។

យ៉ាងណាមិញ​ខ្សែបម្រើ​ប្រេ​ស៊ី​លវ័យ ២៨ ឆ្នាំ​រូប​នេះ បាន​បង្ហាញខ្លួន​ឲ្យ​ក្រុម​បិសាច​ក្រហម​បាន ៨៧​ប្រកួត ហើយ​ទើបតែ​រក​គ្រាប់​បាល់​បាន ៣​គ្រាប់​តែ​ប៉ុណ្ណោះ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​រូបគេ មិនសូវ​មាន​គេ​ចាប់អារម្មណ៍ និង​ទទួល​រង​ការ​រិះគន់​ជា​ច្រើន​ពី​សំណាក់​អ្នកគាំទ្រ​។

ទោះជា​យ៉ាងណា​ក្តី លោក Rivaldo បើ​និយាយ​ថា​៖ «​គេ​គ្រប់​គ្នា​តែងតែ​រិះគន់​ថា​ក្រុម Man Utd អន់​មិន​ដែល​ចេះ​ដាក់​សម្ពាធ​ទៅ​លើ​គូប្រកួត​នៅ​លើ​ទីលាន​ទេ ក៏​ប៉ុន្តែ​ខ្ញុំ​ឃើញ​ថា Fred ធ្វើ​វា​បាន​រហូត​។ គេ​មាន​ឆន្ទៈ​ខ្ពស់​ណាស់ សម្រាប់​ក្រុម​មួយ​នេះ ហើយ​បេសកកម្ម​របស់​លោក Ralf Rangnick ដែល​ត្រូវ​មក​ដឹកនាំ​ក្រុម Man Utd គឺ​ត្រូវធ្វើ​យ៉ាង​ឲ្យ​កូនក្រុម​ដទៃ​ទៀត ចេះ​ដាក់​សម្ពាធ​ខ្លាំង​ទៅ​លើ​គូប្រកួត ដូច្នេះ​ទើប​ក្រុម​លោក​អាច​ជោគជ័យ​បាន​»៕