គ្រាន់តែ​យប់មិញ មាន​នារី ២​នាក់ មក​លោតទឹក​សម្លាប់​ខ្លួន​នៅ​ស្ពាន​ជ្រោយចង្វា ព្រោះ​វិបត្តិ​ស្នេហា

0

ភ្នំពេញ​៖ នៅ​យប់​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២១​ម្សិលមិញ​នេះ មាន​ហេតុការណ៍ នារី ២​រូប បាន​មក​លោតទឹក​សម្លាប់​ខ្លួន នៅ​លើ​ស្ពាន​ជ្រោយចង្វា ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដោយសារ​មាន​វិបត្តិ​ស្នេហា​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នារី​ទាំង ២​នោះ​មាន​ម្នាក់​ឈ្មោះ ស្រី ឡែ​ន ហៅ​ស្រី​កា អាយុ​២៥​ឆ្នាំ មាន​បញ្ហា​មិន​ចុះសម្រុង​ជាមួយ​ប្តី​។ ខណៈ​ម្នាក់​ទៀត​មានឈ្មោះ ស្រី​ខួច រស់នៅ​ដុំ​ទួល​ពង្រ​ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

គួរ​បញ្ជាក់​ថា​អ្នក​ទាំង ២ គឺ​លោតទឹក​សម្លាប់​ខ្លួន​មិន​បាន​សម្រេច​នោះ​ទេ ព្រោះ​មាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ជិះ​កាត់​កន្លែង​កើតហេតុ​ជួយ​ឃាត់​ទាន់​៕