បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Star នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ បានអោយដឹងថា ក្លឹបបិសាចក្រហម Manchester Untied បានត្រៀមប្រាក់រហូតដល់ទៅ ១០០លានផោន សម្រាប់លោក Ralf Rangnick ចំណាយក្នុងការទិញកីឡាករមកពង្រឹងក្រុមនៅខែមករាខាងមុខ។
យើងបានដឹងរូចមកហើយថាក្លឹបបិសាចក្រហម បានចំណាយនៅប្រាក់យ៉ាងច្រើនសន្ធឹកកាលពីរដូវក្តៅកន្លងទៅដើម្បីនាំយកកីឡាករជាច្រើនដូចជា Sancho និង CR7 មកចូលរួមក្រុម។
ខ្សែបំរើក្លឹប RB Leipzig គឺកីឡាករ Amadou Haidara និង Christopher Nkunku អាចជាគោលដៅចំបងរបស់គ្រូបង្វឹកសញ្ជាតអាឡឺម៉ងនេះ៕