សតិ​មិនល្អ យក​ទីប​វាយ​ឪពុក​បង្កើត​ជា​ច្រើន​ដំបង ដល់​ផុង​លលាដ៍ក្បាល​ស្លាប់

0

តាកែវ ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម ប្រព្រឹត្ត​នៅ​នៅ​ភូមិ​ត្រពាំង​ក្រឡាញ់ ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​២១​និង​០០​នាទី ។

ជន​ដៃដល់​មានឈ្មោះ និល មន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បាន​យក​ដំបង​ដែក​បំពង់​ទីប​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ និល ហ៊ី​ម ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ក្រឡាញ់ ឃុំ​លំពង់ ស្រុក​បាទី​ខេត្តតាកែវ ត្រូវជា​ឪពុក​បង្កើត ជា​ច្រើន​ដំបង ចំ​ក្បាល​ពីក្រោយ បណ្តាល​អោយ​បែក​ផុង​លលាដ៍ក្បាល​ស្លាប់ (​ជនសង្ស័យ​ជា​មនុស្ស​សតិ​មិន​គ្រប់​(​បែក​ថ្នាំ​) និង​ស្រវឹងស្រា​) ក្រោយ​កើតហេតុ ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ ។

លុះដល់​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២១ នៅ​វេលា​ម៉ោង​០៧​និង​៣០​នាទី ទើប​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ និង​វត្ថុ​តាង នៅ​ត្រង់​ចំណុច​ព្រៃ​ក្រោយ​ភូមិ​ត្រពាំង​ក្រឡាញ់ ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ នាំ​មក​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ