អីយ៉ាស់! France Football ឆ្លើយ​តប​សំណើ​របស់ Messi

0

ជា​ការ​ពិត​ណាស់ នៅ​អំឡុង​ពេល​ទទួល​ពាន Ballon d’Or លើក​ទី ៧ របស់​ខ្លួន Lionel Messi បាន​ទទួលស្គាល់​អំពី​សមិទ្ធិ​ផល ដែល​តារា​ឆ្នើម​របស់​ក្រុម Bayern Munich កីឡាករ Robert Lewandowski គួរ​ទទួល​បាន​ពានរង្វាន់ សម្រាប់​ឆ្នាំ​មុន​ទៀត​ផង​ដែរ​។

យើង​ដឹង​ហើយ​ថា ពានរង្វាន់ Ballon d’Or ឆ្នាំ ២០២០ ត្រូវ​បាន​លុប​ចោល ដោយសារ​កូ​វី​ដ​-១៩ ទោះ​យ៉ាងណា Messi បាន​ស្នើ​សុំ​ឲ្យ France Football ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​នេះ ដើម្បី​ប្រគល់​ពានរង្វាន់​ទៅ​ឲ្យ Lewandowski ឡើង​វិញ ។

ហើយ​ឥឡូវនេះ​លោក Pascal Ferré ដែល​ជា​និពន្ធ​នាយក​របស់​ទស្សនាវដ្តី France Football កំពុងធ្វើការ​ពិចារណា​លើ​ការ​ស្នើ​សុំ​មួយ​នេះ ចំពោះ​ការ​ប្រគល់​ពានរង្វាន់ Ballon d’Or ឆ្នាំ ២០២០ ឡើង​វិញ ។

លើស​ពី​នេះ គាត់​បាន​និយាយ​ទៅ​កាន់ Watson តាម​រយៈ Bulinenews ថា ៖ «​អ្វី​ដែល Messi និយាយ​គឺជា​គំនិតល្អ និង​ឆ្លាត​វៃ ។ ខ្ញុំ​គិត​ថា​យើង​មិន​ចាំបាច់​ធ្វើការ​សម្រេចចិត្ត​លឿន​ពេក​ទេ​។ យើង​អាច​គិត​អំពី​វា ហើយ​ក្នុង​ពេល​តែ​មួយ យើង​គួរតែ​គោរព​ប្រវត្តិសាស្ត្រ​របស់ Ballon d’Or ដែល​ផ្អែក​លើ​ការ​បោះ​ឆ្នោត​។ យើង​មិន​អាច​ប្រាកដ​បាន​ទេ​ថា Lewandowski នឹង​អាច​ឈ្នះ Ballon D’Or ឆ្នាំ​មុន​ឬ​អត់​។ យើង​មិន​អាច​ដឹង​បាន​ទេ ព្រោះ​គ្មាន​ការ​បោះ​ឆ្នោត​។ ប៉ុន្តែ​និយាយ​ឱ្យ​ត្រង់​ទៅ Lewandowski នឹង​អាច​មានឱកាស​ឈ្នះ​ច្រើន​កាលពី​ឆ្នាំ​មុន​» ៕