លោក Mark Lawrenson ដែលជាអ្នកស្រាវជ្រាវយូរឆ្នាំរបស់ BBC បានទស្សន៍ទាយថា Manchester United នឹងយកឈ្នះ Arsenal នៅ Old Trafford ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ។ លោក Lawrenson បានលើកឡើងថាបិសាចក្រហមនឹងយកឈ្នះលើកំភ្លើងធំ ក្នុងលទ្ធផល ២-១ ។
អ្នកស្រាវជ្រាវចាស់វស្សារបស់ BBC រូបនេះបាននិយាយថា «Manchester United មើលទៅល្អក្រោមការគ្រប់គ្រងរបស់គ្រូបង្វឹកចាំផ្ទះលោក Michael Carrick ។ បិសាចក្រហមក៏បានបង្ហាញពីភាពប្រសើរឡើងនៅផ្នែកខាងក្រោម ដែលអាចយកឈ្នះលើក្រុម Arsenal ផងដែរ»។
លោក Lawrenson បានបន្តថា៖ «ខ្ញុំពេញចិត្តនឹងអ្វីដែលគ្រូបង្វឹក Man Utd លោក Michael Carrick បានធ្វើទល់នឹង Chelsea កាលពីថ្ងៃអាទិត្យ ជាមួយនឹង Nemanja Matic, Fred និង Scott McTominay ការការពាររបស់ពួកគេគឺរឹងមាំជាងពេលមុន ហើយក្រុមទាំងមូលធ្វើការបានយ៉ាងល្អ»៕