ភ្នំពេញ៖ ក្រោយការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អំពីការគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន ដោយត្រូវឆ្លងកាត់ការបោះឆ្នោត។
ក្នុងនោះលោក ឌួង ឆាយ បានប្រកាសគាំទ្រចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ផងដែរ។ ដោយលោកបានបញ្ជាក់ថា “ខ្ញុំបាទសូមគាំទ្រនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាថ្នាក់ដឹកនាំមួយរូបដែលប្រកបដោយ ព្រហ្មវិហារធម៌ គុណធម៌ មេត្តាធម៌ សុជីវធម៌ នឹងជាគ្រាប់ពូជដែលពោពេញដោយសមត្ថភាពនឹងជាគ្រាប់ពេជ្រដ៏មានតម្លៃរបស់ប្រទេសកម្ពុជាយើង។ ឯកឧត្តម ហ៊ុន ម៉ាណែត ជាយុវជនខ្មែរទី ១ ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតពីសាលាបណ្ឌិតសភាយោធា West Point សហរដ្ឋអាមេរិក”៕