ព័ត៌មាន​បឋម​៖ អគ្គិភ័យ​ឆាបឆេះ​ក្លឹ​ប​ក្រោម​ដី​នៅ​សៀមរាប បណ្តាល​អោយ​ស្លាប់​មនុស្ស​ម្នាក់

0

សៀមរាប​៖ កាលពី​ម៉ោង​ប្រមាណ ៩​យប់ ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២១​កន្លងទៅ មាន​ករណី​គ្រោះ​អគ្គិភ័យ​បាន​ឆាប់ឆេះ​ក្លឹ​ប​ក្រោម​ដី​មួយ ដែល​មានឈ្មោះ Elite Clue Party មា​នទី​តាំងនៅ​ចំណុច​ភូមិ​តា​ភូ​ល សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ក្នុង​ហេតុ​ការ​នេះ​បណ្តាល​អោយ​មនុស្ស​បាន​ស្លាប់ ខណៈ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ និង​មាន​ម្នាក់​ទៀត​រង​របួស​។ ក្នុង​នោះ​សមត្ថកិច្ច​នៅ​បន្ត​ស្វែងរក​ជន​រង​គ្រោះ​ដែល​បាត់​ខ្លួន​នៅ​ក្នុង​ហេតុការណ៍​នេះ​។ ចំពោះ​មូលហេតុ​ដែល​បណ្តាល​អោយ​មាន​អគ្គិភ័យ​នេះ គឺ​ដោយសារ​ផ្ទុះ​សេ​ខ្សែភ្លើង​៕