Jack Grealish បានសារភាពថា «ប៊ិះបានសម្រេចហើយ» ក្នុងការបញ្ចប់ការផ្លាស់ប្តូរទៅកាន់ Manchester United កាលពីរដូវក្តៅឆ្នាំ ២០២០ ។
ជាការពិតណាស់ បន្ទាប់មក Ole Gunnar Solskjaer មានបំណងចង់នាំយកប្រធានក្រុម Aston Villa មកកាន់ទឹកដី Old Trafford ប៉ុន្តែក្រុម Midlands មានការស្ទាក់ស្ទើរខ្លាំង ក្នុងការចែកផ្លូវជាមួយតារាឆ្នើមរបស់ពួកគេ។
ក្រៅពីការចាប់អារម្មណ៍របស់ Man Utd ខ្សែបម្រើវ័យ ២៦ ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យាថ្មី បន្តជាមួយនឹងក្លឹបកុមារភាពរបស់គេ។ បន្ទាប់មកក្លិបបានធ្វើការផ្ទេររូបគេក្នុងតម្លៃខ្លួនកំណត់ត្រាចំនួន ១០០ លានផោនទៅក្លិបអ្នកជិតខាង Manchester City នៅរដូវក្ដៅ។
យ៉ាងណាមិញ Grealish បានសារភាពថា គាត់ពិតជាស្ទាក់ស្ទើរក្នុងការដើរចេញពី Aston Villa ប៉ុន្តែការទាក់ទាញចុងក្រោយនៃការលេងបាល់ទាត់ Champions League បានបង្ហាញថាពិបាកពេកក្នុងការបដិសេធ។
គួររំលឹកដែរថា Grealish បានស៊ុតបញ្ចូលទីបានពីរគ្រាប់សម្រាប់ Man City នៅរដូវកាលនេះ ហើយនឹងសង្ឃឹមថានឹងអាចរកគ្រាប់បាល់បន្ថែមទៀត ក្នុងការប្រកួតជាបន្តបន្ទាប់៕