កុហក​កូនចុង​ទៅ​ចាប់​កង្កែប រួច​ចាប់រំលោភ​គ្នា​រហូត​ទល់​តែ​បាន​សម្រេច

0

នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​អណ្តូង​មាស នៅ​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា​មាន​ករណី រំលោភ​សេពសន្ថវៈ បាន​សម្រេច នៅ​ចំណុច​ភូមិ​ណាយ ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ដោយ​ឪពុកចុង បាន​ធ្វើ​សម្ម​ក​ភាព​រំលោភ​កូនស្រី​រហូត​បាន​សម្រេច​។

ប្រភព​ដ​ដែរ​បាន​បន្ត​ថា ជនសង្ស័យ​ជា​ឪពុកចុង មានឈ្មោះ រ​ម៉ា​ម ស្វាន អាយុ ៤០​ឆ្នាំ ជនជាតិ​កាចក់ ទីកន្លែង​កំណើត​ភូមិ​តាណ​ង ឃុំ​តា​ឡាវ ស្រុក​អណ្តូង​មាស មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ គួរ​បញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​២០:០០​នាទី ជនសង្ស័យ បាន​បបួល​ជន​រង​គ្រោះ (​កូនចុង​) អាយុ ១១​ឆ្នាំ ទៅ​ចាប់​កង្កែប រួច​បាន​ចាប់រំលោភ និង​គំរាម​សម្លាប់​ចោល​។

ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​កម្លាំង​អធិការដ្ឋាន បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ញ៉ា​ង និង​ប្រជា​ការពារ ចុះ​ឃាត់ខ្លួន​ជនសង្ស័យ កសាង​សំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ អធិការដ្ឋាន​នគរបាល​ស្រុក​អណ្តូង​មាស