បរទេស៖ កីឡាករ ១៣រូបរបស់ក្លឹបបាល់ទាត់ Belenenses ក្នុងលីគបាល់ទាត់ព័រទុយហ្គាល់ ត្រូវបានរកឃើញថាវិជ្ជមានកូវីដ១៩ ដោយក្នុងនោះ ជាប្រភេទមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង។ ការរកឃើញកូវីដ១៩ បំប្លែងខ្លួនថ្មីនេះ គេផ្តោតការសង្ស័យទៅលើកីឡាករ Cafu Phete ដែលបានទៅជួយក្រុមជម្រើសជាតិអាហ្វ្រិកខាងត្បូងក្នុងការប្រកួតជម្រុះ World Cup។
មកដល់ពេលនេះ កីឡាករ និងមន្ត្រីក្លិបសរុប ៤៤នាក់ត្រូវបានដាក់នៅដាច់ដោយឡែកតែភាគច្រើនសុទ្ធតែមានអការៈធម្មតា៕