Messi ក្លាយជា​ម្ចាស់​ពាន Ballon d’Or លើក​ទី​៧

0

ខ្សែប្រយុទ្ធ​របស់ Paris Saint-Germain សញ្ជាតិ​អា​ហ្ស​ង់​ទី​ន Lionel Messi បាន​ឈ្នះ​ពាន Ballon d’Or ជា​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំឆ្នាំ ជា​លើក​ទី​៧​។

កីឡាករ​វ័យ ៣៤​ឆ្នាំ​រូប​នេះ បាន​ជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​របស់​ខ្លួន ឈ្នះ​ពាន Copa America ដែល​ជា​ពាន​អន្ដរជាតិ​ដំបូង​របស់​ខ្លួន និង​រក​គ្រាប់​បាល់ ៤០​គ្រាប់​ក្នុង​ឆ្នាំ​២០២១ ពោល​គឺ ២៨​គ្រាប់​សម្រាប់ Barcelona, ៤​គ្រាប់​សម្រាប់ Paris Saint-Germain និង ៨​គ្រាប់​សម្រាប់​ក្រុម​អា​ហ្ស​ង់​ទី​ន​។

ពាន Ballon d’Or ត្រូវ​បាន​បោះ​ឆ្នោត​ដោយ​អ្នក​សារព័ត៌មាន ១៨០​រូប​ទូ​ទាំង​ពិភពលោក ប៉ុន្ដែ​មិន​មានការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ ២០២០ នោះ​ទេ ដោយសារ​បញ្ហា​កូ​វី​ដ​១៩ មានការ​រាតត្បាត​។

Messi ជា​កីឡាករ​ដែល​ឈ្នះ​ពាន​នេះ ច្រើន​ជាង​កីឡាករ​ណា​ៗ​ទាំងអស់​គឺ​៧​លើក ក្នុង​ឆ្នាំ ២០០៩, ២០១០, ២០១១, ២០១២, ២០១៥ និង ២០១៩​។

ខ្សែប្រយុទ្ធ​ឆ្នើម Robert Lewandowski របស់​ក្លិប Bayern Munich ស្ថិត​នៅ​លេខ​រៀង​ទី​២ តាម​ពីក្រោយ​ដោយ ខ្សែបម្រើ Jorginho របស់​ក្លិប Chelsea ខណៈ​កីឡាករ​បារាំង Karim Benzema និង N’Golo Kane ស្ថិត​នៅ​លេខ ៤ និង​លេខ​៥​។

ដោយឡែក Cristiano Ronaldo ដែល​ជា​ម្ចាស់​ពាន Ballon d’Or ៥​សម័យ ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​៦ ដែល​នេះ​ជា​លើក​ដំបូង ចាប់តាំងពី​ឆ្នាំ​២០១០​មក ដែល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្កា​ល់ ដែល​ស្ថិត​នៅ​ក្នុង​ចំណោម Top ៣៕