ឃាត់​ជនសង្ស័យ ៣​នាក់ ករណី​វាយ​ប្លន់​យក​ម៉ូតូ

0

កំពង់ឆ្នាំង​៖ នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង ១១ និង ១០ នាទី កម្លាំង​ជំនាញ​របស់​ការិយាល័យ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០៣ នាក់​នៅ​ចំណុច​កំពុងដរ​មុខ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពាម​ឆ្កោក ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង ពាក់​ព​ន្ធ័​បទល្មើស អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា (​ព្រួត​គ្នា​វាយ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​រង​របួស​ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌ ស សេរី​ឆ្នាំ​២០១៣ លេខ​តួ លេខ​ម៉ាស៊ីន ១០២០៨០ ពាក់​ផ្លា​ក លេខ​ភ្នំពេញ​១F៥៦៥១ និង​ទូរ​សព្ទ័​ដៃ​មួយ​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​៦ ពណ៌​ទឹកប្រាក់ ) ប្រព្រឹត្ត​នៅ​ចំណុច​ព្រៃ​ត្រែង ក្បែរ​សួនសត្វ​សា​ហ្វា​រី ផ្លូវ​បេតុង ក្រុម​១៧ ភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញកាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​១៩ និង​៣០​នាទី និង​ចាប់​យក​ម៉ូតូ​ចំនួន ០១ គ្រឿង និង​ទូរ​សព្ទ័​ដៃ​០១​គ្រឿង​ម៉ាក​ជា​របស់​ជន​រង​គ្រោះ​បញ្ជូន​មក​ការិយាល័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី។

ជនសង្ស័យទាំង ៣នាក់រួមមានឈ្មោះ ញឹ​ម សា​វី​ន ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ​សំណង់​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​ពហុ​កីឡាដ្ឋាន​មរតក​តេ​ជោ ភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ, ​ឈ្មោះ ញឹ​ម នៅ ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ​សំណង់ ​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​ពហុ​កីឡាដ្ឋាន​មរតក​តេ​ជោ ភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ និងឈ្មោះ ថន ស៊ី​ថា ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ​សំណង់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​ពហុ​កីឡាដ្ឋាន​មរតក​តេ​ជោ ភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

ចំពោះភស្តុ​តាង​ចាប់​យកបានមាន​ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌ ស សេរី​ឆ្នាំ​២០១៣ លេខ​តួ លេខ​ម៉ាស៊ីន​១០២០៨០ គ្មាន ផ្លា​ក​លេខ ចំនួន ០១ គ្រឿង ទូរ​សព្ទ័​ដៃ​មួយ​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​៦ ពណ៌​ទឹកប្រាក់ ចំនួន ០១ គ្រឿង។ ហើយជន​រង​គ្រោះ ​ឈ្មោះ ឆៃ គឹ​ម​លៀង ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់​នៅផ្ទះ​លេខ​១៨​អា ផ្លូវ​លេខ​២៣៤ ភូមិ​សែន​សុខ​១ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ នៅផ្ទះ។ ហើយ​ម៉ូតូរបស់ជនរងគ្រោះ​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌ ស សេរី​ឆ្នាំ​២០១៣ លេខ​តួ លេខ​ម៉ាស៊ីន ១០២០៨០ ពាក់​ផ្លា​ក លេខ​ភ្នំពេញ​១F៥៦៥១ ចំនួន ០១ គ្រឿង ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន​៦ ពណ៌​ទឹកប្រាក់ ចំនួន ០១ គ្រឿង​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ